ក្រសួងពាណិជ្ជកម្មអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាម៉េរិកបានបន្ថែមក្រុមហ៊ុនចិនចំនួនបួនទៅក្នុងបញ្ជីខ្មៅនៃការនាំចេញសម្រាប់ការទិញទំនិញដែលមានប្រភពដើមពីសហរដ្ឋអាម៉េរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទំនើបកម្មយោធារបស់ប្រទេសចិន ។
ក្រុមហ៊ុនដែលរងផលប៉ះពាល់គឺ LINKZOL Technology, Xi’an Like Innovative Information Technology, Beijing Anwise Technology និង SITONHOLY ក្រុមហ៊ុនទាំងនេះត្រូវបានចោទប្រកាន់ថាចូលរួមនៅក្នុងការផ្តល់នូវបន្ទះឈីប AI ដល់យោធាចិន ។
បញ្ជីខ្មៅត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំជាឧបករណ៍សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការដាក់ទណ្ឌកម្មលើមនុស្ស ក្រុមហ៊ុន ឬអង្គការផ្សេងទៀតនៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀតក្រោមលេសហេតុផលសន្តិសុខជាតិ ។
Bloomberg