លោក Valery Polyakov អវកាសយានិករុស្ស៊ី អ្នកកាន់កំណត់ត្រាសម្រាប់ការធ្វើដំណើរដ៏វែងបំផុតក្នុងលំហអាកាសសរុបរយៈពេល 437ថ្ងៃ បានទទួលមរណភាពក្នុងវ័យ 80ឆ្នាំ ។
លោក Valery Polyakov អវកាសយានិករុស្ស៊ី អ្នកកាន់កំណត់ត្រា 437ថ្ងៃ នៅក្នុងលំហអាកាសកាលពីឆ្នាំ1994 នៅលើស្ថានីយអវកាស Mir ។ បេសកកម្មរបស់គាត់គឺដើម្បីសាកល្បងថាតើមនុស្សនៅតែអាចរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនឱ្យដូចធម្មតាបានទេ? បើត្រូវចំណាយពេលធ្វើដំណើរក្នុងលំហដ៏វែងអន្លាយដើម្បីទៅដល់ភពព្រះអង្គារនោះ?
ការស្លាប់បាត់ជីវិតរបស់ លោក Valery Polyakov ត្រូវបានប្រកាសជាសាធារណៈ ដោយទីភ្នាក់ងារអវកាសរុស្ស៊ី ហើយឈ្មោះរបស់គាត់ត្រូវបានចារឹកថាជា វីរៈបុរសនៃសហភាពសូវៀត និងជាអវកាសយានិកកំពូលរបស់សហភាពសូវៀត ។ ដោយឡែកមូលហេតុនៃការស្លាប់របស់គាត់មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ។
ប្រភព៖ BBC