អតីតមេបញ្ជាការកំពូលរបស់ណាតូជំរុញឲ្យអង្គការយោធានេះជ្រើសរើសសិង្ហបុរី ហ្វីលីពីន ជប៉ុន ថៃចូលជាសមាជិក​របស់ខ្លួន ​
Asia China USA War

អតីតមេបញ្ជាការកំពូលរបស់ណាតូជំរុញឲ្យអង្គការយោធានេះជ្រើសរើសសិង្ហបុរី ហ្វីលីពីន ជប៉ុន ថៃចូលជាសមាជិក​របស់ខ្លួន ​

អតីតមេបញ្ជាការកំពូលណាតូម្នាក់បាននិយាយថា ណាតូគួរតែពិចារណាពង្រីកចំនួនសមាជិកភាពរបស់ខ្លួន ដើម្បីរួមបញ្ចូលប្រទេសអាស៊ីប៉ាស៊ីហ្វិក។ ឧត្តមនាវីឯក James Stavridis របស់កងទ័ពជើងទឹកអាម៉េរិកដែលចូលនិវត្តន៍ បានសរសេរនៅក្នុងអត្ថបទវិចាររណកថារបស់ Bloomberg មួយថា “ណាតូគួរតែគិតអំពីការជ្រើសរើសសមាជិកថ្មីមួយចំនួនពីខាងក្រៅព្រំដែនប្រពៃណីរបស់ខ្លួន” ។

 

ការពង្រីកសមាជិកភាពរបស់ណាតូ លោក Stavridis បានសរសេរថា គឺជាការឆ្លើយតបចាំបាច់ចំពោះជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិន និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង ។ បញ្ជីនៃម្ព័ន្ធមិត្តដែលមានសក្តានុពលនោះរួមមានប្រទេសដូចជា អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង  ។ លោក Stavridis បានសរសេរបន្ថែមថា លើសពីនេះ ប្រទេសអាស៊ីអាគ្នេយ៍ដូចជាហ្វីលីពីន ថៃ និងសិង្ហបុរីក៏អាចត្រូវបានគេនាំយកមកចូលណាតូផងដែរ ដោយសារតែទំនាក់ទំនងដ៏ល្អរបស់ពួកគេជាមួយសហរដ្ឋអាម៉េរិក។

 

លោក​ Stavridis បានទទួលស្គាល់ការលំបាកនៃការពង្រីកភូមិសាស្ត្ររបស់ណាតូដើម្បីរួមបញ្ចូលក្រុមនៃលទ្ធិប្រជាធិបតេយ្យអាស៊ី ​។  Stavridis ក៏បានកត់សម្គាល់ថា សមាជិកភាពធំបែបនេះនឹងធ្វើឱ្យកាន់តែពិបាកដើម្បីទទួលបានការយល់ស្រប​លើបេសកកម្ម​ណាមួយ ។

 

ការពង្រីកណាតូមកកាន់អាស៊ីនឹងធ្វើសម្ពន្ធភាពនេះរងការរិះគន់កាន់តែពីការល្មោភធ្វើសង្រ្គាម​ ខណៈចិនបានចោទរួចមកហើយថា ណាតូជា “ម៉ាស៊ីនធ្វើសង្គ្រាម”។

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *