អតីតមន្រ្តី CIA និយាយថា អ៊ុយក្រែន​ព្យាយាម​អូសទាញ​អាម៉េរិក​ឲ្យចូល​ក្នុង​សង្រ្គាមជាមួយរុស្ស៊ី
Rusia Ukraine War World

អតីតមន្រ្តី CIA និយាយថា អ៊ុយក្រែន​ព្យាយាម​អូសទាញ​អាម៉េរិក​ឲ្យចូល​ក្នុង​សង្រ្គាមជាមួយរុស្ស៊ី

អតីតមន្ត្រី CIA លោក Philip Giraldi បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កំពុងស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យសហរដ្ឋអាម៉េរិក និងអង្គការណាតូ ចូលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនេះ ដោយលោក Philip Giraldi បាននិយាយ​ដោយចង្អុលទៅការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃចន្ទ នៅឯអាកាសយានដ្ឋានចំនួនពីរក្នុងប្រទេសរុស្ស៊ី ជាឧទាហរណ៍នៃយុទ្ធសាស្ត្របែបនេះ ។

លោក Giraldi បានប្រាប់​កម្មវិធី ‘Judging Freedom​ថា “នេះគឺជាការប៉ុនប៉ងយ៉ាងច្បាស់របស់លោក ហ្សេលេនស្គី នៅក្នុងគំនិតរបស់ខ្ញុំក្នុងការធ្វើឱ្យសង្រ្គាមកាន់តែកើនឡើងកម្ដៅ” ។ “គាត់បានព្យាយាមធ្វើបែបនោះជាមួយនឹងកាំជ្រួចដែលត្រូវបានតម្រង់ទិសខុស ហើយបានធ្លាក់នៅក្នុងប្រទេសប៉ូឡូញ ហើយបានសម្លាប់មនុស្សពីរនាក់ ។ លោក ហ្សេលេនស្គី ថែមទាំងបានរុញឲ្យ NATO ត្រូវតែធ្វើអន្តរាគមន៍ឥឡូវនេះផងដែរ ។​

កាំជ្រួចដែលបានវាយប្រហារភូមិ Przewodow កាលពីខែមុនត្រូវបានកំណត់អត្តសញ្ញាណភ្លាមៗថា បានបាញ់ដោយអ៊ុយក្រែន ប៉ុន្តែលោក ហ្សេលេនស្គី បានបន្តទទូច​ដូច្នេះអស់រយៈពេលជាច្រើនថ្ងៃរហូតដល់ទីក្រុង វ៉ាស្សាវី និងទីក្រុងវ៉ាស៊ីនតោនសម្តែងការខកចិត្ត ។

ប្រភព ៖

RT

Leave a Reply

Your email address will not be published. Required fields are marked *