លោក Dmitry Razumkov អតីតប្រធានសភាអ៊ុយក្រែនបាននិយាយថាអ៊ុយក្រែនគួរតែ “រឹបអូស” ឧស្ម័នរុស្ស៊ីពីបំពង់បង្ហូរឧស្ម័នរុស្ស៊ីដែលកំពុងហូរឆ្លងកាត់ប្រទេសអ៊ុយក្រែន (Nord Stream 1)។ ប្រទេសរុស្ស៊ីបានបញ្ជូនឧស្ម័នមួយចំនួនទៅកាន់អឺរ៉ុបខាងលិចដោយប្រើផ្លូវមួយដែលត្រូវបានបង្កើតឡើងក្នុងអំឡុងសម័យសូវៀតឆ្លងកាត់អ៊ុយក្រែន ។
លោក Razumkov បាននិយាយថាស្ថានភាពនៃសេដ្ឋកិច្ចអ៊ុយក្រែនគឺ “ជិតនឹងមហន្តរាយហើយ” ។
“ក្នុងនាមជាប្រទេសដែលបំពង់បង្ហូរឧស្ម័នរុស្ស៊ីឆ្លងកាត់ យើងត្រូវតែបំពេញកាតព្វកិច្ចចំពោះដៃគូអន្តរជាតិរបស់យើង។ ប៉ុន្តែឧស្ម័នរបស់រុស្ស៊ីគួរតែត្រូវបានរឹបអូសដោយអនុលោមទៅតាមច្បាប់ ហើយបូមចូលក្នុងឃ្លាំងរបស់យើង»។
លោក Razumkov បានបន្ថែមថា រដ្ឋាភិបាល និងក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋ Naftogaz ត្រូវតែអនុម័តផែនការយុទ្ធសាស្ត្រមួយ ដើម្បី “ធានាសន្តិសុខថាមពលរបស់អ៊ុយក្រែន”។
លោក Razumkov បានព្រមានថា “រដូវរងាដ៏លំបាកកំពុងរង់ចាំយើង” ដោយបន្ថែមថាជនជាតិអ៊ុយក្រែនប្រហែលជាត្រូវ “ស៊ាំនឹងការមានសីតុណ្ហភាព 16អង្សារសេនៅក្នុងផ្ទះ” ។
លោកបន្តថា៖ «សព្វថ្ងៃនេះយើងមានឧស្ម័នតែ ១១ ពាន់លានម៉ែត្រគូបប៉ុណ្ណោះ ។ វាមិនច្បាស់ទេថាតើអ៊ុយក្រែននឹងគ្រប់គ្រងការបូមទៅកាន់កន្លែងស្តុកទុក ប៉ុន្មាននៅរដូវស្លឹកឈើជ្រុះទេ»។
ប្រភព ៖ RT