រ៉ុក្កែត Space Launch System មានកម្ពស់ 98 ម៉ែត្រ គឺជារ៉ុក្កែតដែលមានថាមពលខ្លាំងបំផុតមិនធ្លាប់មានដែលបង្កើតឡើងដោយអង្គការណាសា ។ វាត្រូវបានត្រៀមរួចរាល់ក្នុងការបញ្ជូនយានអវកាសទទេមួយទៅកាន់គន្លងរបស់ព្រះច័ន្ទ ដែលជាការរងចាំអស់រយៈពេលជាងពាក់កណ្តាលសតវត្សរ៍មកហើយ បន្ទាប់ពីកម្មវិធី Apollo របស់ណាសា ដែលបានចុះចតអវកាសយានិកចំនួន 12 នាក់នៅលើឋានព្រះច័ន្ទត្រូវបានបិទបញ្ចប់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VOA ។
អវកាសយានិកអាចត្រឡប់ទៅឋានព្រះច័ន្ទវិញក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ប្រសិនបើការហោះហើរសាកល្បងរយៈពេលប្រាំមួយសប្តាហ៍នេះដំណើរការល្អ។ យ៉ាងណាក៏ដោយ មន្ត្រីណាសាបានព្រមានថា ហានិភ័យមានខ្ពស់ ហើយការហោះហើរអាចនឹងត្រូវកាត់បន្ថយឲ្យមានរយៈពេលខ្លី ។
ជំនួសឲ្យអវកាសយានិក គ្រឿងបំប្លែងសាកល្បងចំនួន ៣ ត្រូវបានដាក់ចូលទៅក្នុងយានអវកាស Orion ដើម្បីវាស់ស្ទង់ភាពរំញ័រ ការបង្កើនល្បឿន និងជាតិវិទ្យុសកម្ម ដែលជាគ្រោះថ្នាក់ដ៏ធំបំផុតមួយសម្រាប់មនុស្សនៅក្នុងលំហដ៏ជ្រៅ ។ យានអវកាស Orion តែមួយមានឧបករណ៍ចាប់សញ្ញាច្រើនជាង 1,000 ។
ក្រុមមន្ត្រីរបស់អង្គការណាសាបាននិយាយកាលពីថ្ងៃអាទិត្យថា ទាំងគ្រាប់រ៉ុក្កែត និងកន្លែងផ្ទុកយានអវកាសមិនបានរងការខូចខាតទេក្នុងអំឡុងពេលមានព្យុះផ្គររន្ទះកាលពីថ្ងៃសៅរ៍ ។ រន្ទះបាញ់ចំនួន 5 ដងត្រូវបានគេបញ្ជាក់ថា បានវាយប្រហារប៉មបាញ់បង្ហោះដែលមានប្រវែង 600 ហ្វីត (183 ម៉ែត្រ) ជុំវិញរ៉ុក្កែតនៅឯមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា ។