អង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ជុំវិញការបង្ក្រាបការតវ៉ានៅក្នុងប្រទេស
Asia World

អង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ជុំវិញការបង្ក្រាបការតវ៉ានៅក្នុងប្រទេស

សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ (២៣ មករា) បានដាក់មន្ត្រី និងអង្គភាពរបស់អ៊ីរ៉ង់ចំនួន ៣៧ នាក់ទៀត ទៅក្នុងបញ្ជីខ្មៅដែលបង្កកទ្រព្យសកម្ម និងហាមឃាត់ទិដ្ឋាការ ជុំវិញការបង្រ្កាបយ៉ាងឃោរឃៅរបស់ទីក្រុងតេអេរ៉ង់លើបាតុករ ។ សារព័ត៌មានផ្លូវការរបស់សហភាពអឺរ៉ុបបាននិយាយថា ប្លុកនេះបានកំណត់គោលដៅលើរដ្ឋមន្ត្រីកីឡា និងបញ្ជាការឆ្មាំបដិវត្តន៍នៅក្នុងតំបន់ចំនួន ១២ នៃប្រទេសអ៊ីរ៉ង់ ក្នុងការដាក់ទណ្ឌកម្មជុំទី ៤ របស់ខ្លួនជុំវិញការគាបសង្កត់បាតុករ ។

គេក៏បានឃើញដែរថាមាន សមាជិកសភាដ៏សំខាន់ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាន់ខ្ពស់ និងជាប្រធានស្ថាប័នកំណត់ច្បាប់ “សីលធម៌” ដ៏តឹងរ៉ឹងរបស់ប្រទេសក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីផងដែរ។គួររំលឹកដែរថាថ្មីៗនេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មរួចហើយលើមន្ត្រី និងអង្គភាពរបស់អ៊ីរ៉ង់ជាង 60 ជុំវិញការបង្រ្កាបលើបាតុករ រួមទាំង “ប៉ូលិសសីលធម៌” មេបញ្ជាការកងឆ្មាំបដិវត្តន៍ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ។

Source : CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *