ហ្វីលីពីនបានលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រដឹកជញ្ជូនយោធារុស្ស៊ីចំនួន ១៦គ្រឿង ដោយសារតែការភ័យខ្លាចទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press ដែលដកស្រង់សម្តីមន្ត្រីហ្វីលីពីន ។
អតីតរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា កិច្ចព្រមព្រៀង 12.7 ពាន់លានប៉េសូ ឬស្មើនឹង 227 លានដុល្លារ ដើម្បីទទួលបានឧទ្ធម្ភាគចក្រ Mi-17 ត្រូវបានលុបចោល ។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថាការសម្រេចចិត្តទិញឧទ្ធម្ភាគចក្រនេះត្រូវបានអនុម័តកាលពីខែមុនដោយអតីតប្រធានាធិបតី Rodrigo Duterte មុនពេលអាណត្តិរបស់ពួកគាត់បានបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានដកស្រង់សម្ដីលោក Lorenzana ដែលបាននិយាយក្នុងបទសម្ភាសមួយថា៖ «យើងអាចប្រឈមនឹងការដាក់ទណ្ឌកម្ម ។
លោក Lorenzana បាននិយាយថា មន្ត្រីសន្តិសុខអាម៉េរិកបានដឹងអំពីការសម្រេចចិត្តនេះ ហើយអាចផ្តល់ឧទ្ធម្ភាគចក្រដឹងជញ្ជូនស្រដៀងគ្នាសម្រាប់យោធាហ្វីលីពីន ។