ស្រីលង្កា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយថៃ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ
Asia Business

ស្រីលង្កា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយថៃ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ

ប្រទេសថៃ និងស្រីលង្កាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលជាចំណាត់ការមួយដែលស្រីលង្កាសង្ឃឹមថានឹងជួយខ្លួនឱ្យរួចផុតពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។

“ការផ្លាស់ប្តូរនេះមានគោលបំណងលើកកម្ពស់ឱកាសទីផ្សារ ដោយមានការចរចាគ្របដណ្តប់លើទិដ្ឋភាពផ្សេងៗដូចជា ពាណិជ្ជកម្មទំនិញ ការវិនិយោគ នីតិវិធីគយ និងសិទ្ធិកម្មសិទ្ធិបញ្ញា” នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កា។

គណៈប្រតិភូដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាថាវីស៊ីន បានទៅដល់ទីក្រុងកូឡុំបូរដ្ឋធានីរបស់ស្រីលង្កាកាលពីថ្ងៃសៅរ៍ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រួមជាមួយនឹងកិច្ចព្រមព្រៀងផ្សេងៗទៀត និងដើម្បីចូលរួមពិធីបុណ្យឯករាជ្យជាតិលើកទី ៧៦ របស់ស្រីលង្កានៅថ្ងៃអាទិត្យដែរ ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *