ស្ថានីយរថភ្លើងក្រោមដីនៅលើផ្លូវ Champs-Elysees នៅប៉ារីសត្រូវបានប្តូរឈ្មោះមកជា “ស្ថានីយ Elizabeth II” ជាបណ្តោះអាសន្ន ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងក្រាបថ្វាយបង្គំទ្រង់ក្នុងថ្ងៃព្រះរាជពិធីបុណ្យ កាលពីថ្ងៃទី 19 កញ្ញា 2022 ម្សិលមិញនេះ ។
អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើងក្រោមដីក្នុងទីក្រុងប៉ារីស RATP បានប្រាប់ AFP ថា ឈ្មោះស្ថានីយរថភ្លើងនេះនឹងត្រូវប្តូរទៅជា “George V” ដូចដើមវិញនៅថ្ងៃអង្គារ ទី20 ខែកញ្ញា 2022 នេះ ។
ប្រភព៖ AFP