សំបុត្រយន្តហោះ​ពីរុស្ស៊ីចេញទៅក្រៅប្រទេសត្រូវបានលក់អស់គ្មានសល់ត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីលោកពូទីន ប្រកាសបញ្ជូនទ័ព ៣០០,០០០នាក់បន្ថែមទៀតទៅប្រយុទ្ធនៅអ៊ុយក្រែន​
Breaking News

សំបុត្រយន្តហោះ​ពីរុស្ស៊ីចេញទៅក្រៅប្រទេសត្រូវបានលក់អស់គ្មានសល់ត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីលោកពូទីន ប្រកាសបញ្ជូនទ័ព ៣០០,០០០នាក់បន្ថែមទៀតទៅប្រយុទ្ធនៅអ៊ុយក្រែន​

ជើងហោះហើរមួយ​ចេញពីប្រទេសរុស្ស៊ីបានលក់អស់យ៉ាងឆាប់រហ័សនៅថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសបញ្ជូនទ័ព ៣០០,០០០នាក់បន្ថែមទៀតទៅប្រយុទ្ធនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការប្រកាសរបស់លោក ពូទីន ដែលធ្វើឡើងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នាពេលព្រឹកព្រលឹម បានលើកឡើងពីការភ័យខ្លាចថា បុរសខ្លះដែលគ្រប់អាយុប្រយុទ្ធនឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសរុស្ស៊ីនោះទេ។ ​

​ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យ Google Trends បានបង្ហាញពីការកើនឡើងនៃការស្វែងរកវេបសាយ Aviasales ដែលជាវេបសាយដ៏ពេញនិយមបំផុតរបស់រុស្ស៊ីសម្រាប់ការទិញសំបុត្រយន្តហោះ ។

ជើងហោះហើរត្រង់ពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលក្នុងប្រទេសទួរគី និង Yerevan ក្នុងប្រទេសអាមេនី ដែលជាគោលដៅទាំងពីរដែលអនុញ្ញាតឱ្យជនជាតិរុស្ស៊ីចូលដោយគ្មានទិដ្ឋាការត្រូវបានលក់អស់នៅថ្ងៃពុធ នេះបើយោងតាមទិន្នន័យរបស់ Aviasales ។

Leave a Reply

Your email address will not be published. Required fields are marked *