China USA

សហរដ្ឋអាម៉េរិកនឹងរឹតបន្តឹងបន្ថែមទៀតលើការនាំចេញម៉ាស៊ីនបន្ទះឈីបទៅកាន់ប្រទេសចិន ដើម្បីកុំឲ្យចិនដើរលឿនជាងខ្លួន

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋបាលលោក បៃដិន កំពុងធ្វើការដើម្បីរឹតបន្តឹងបន្ថែមទៀតលើការនាំចេញឧបករណ៍ផលិត semiconductor ទៅកាន់ប្រទេសចិន ។

របាយការណ៍បាននិយាយថា រដ្ឋាភិបាលបានប្រាប់ក្រុមហ៊ុនអាម៉េរិកអំពីផែនការនេះ ហើយប្រាប់ពួកគេថាខ្លួនរំពឹងថានឹងប្រកាសពីការរឹតបន្តឹងនៅដើមខែក្រោយ ។ យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋបាល បៃដិន គ្រោងនឹងសម្របសម្រួលជាមួយប្រទេសហូឡង់ និងជប៉ុន ដើម្បីឲ្យធ្វើរឿងនេះដូចគ្នា ។

ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលហូឡង់បាននិយាយថា ខ្លួនគ្រោងដាក់កំហិតថ្មីលើការនាំចេញបច្ចេកវិទ្យា semiconductor ទៅកាន់ប្រទេសចិន ដើម្បីការពារសន្តិសុខជាតិ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានប្រឆាំងយ៉ាងដាច់ខាតចំពោះការរឹតបន្តឹងនេះ ជាមធ្យោបាយមួយ ដើម្បីធ្វើអន្តរាគមន៍ និងកម្រិតការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងក្រុមហ៊ុនចិន និងហូឡង់”។

សហរដ្ឋអាម៉េរិកបានដាក់កម្រិតការនាំចេញមួយចំនួនកាលពីចុងឆ្នាំមុន រួមទាំងវិធានការកាត់ចិនចេញពីបន្ទះឈីប semiconductor ដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោកជាមួយនឹងឧបករណ៍របស់អាម៉េរិក ។

ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version