សហរដ្ឋអាម៉េរិកបានថ្កោលទោសការប្រហារជីវិតសកម្មជននយោបាយ និងមន្ត្រីជាប់ឆ្នោតក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលយោធាបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាម៉េរិកថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការប្រហារជីវិតយ៉ាងសាហាវឃោរឃៅរបស់របបយោធាភូមាលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងមេដឹកនាំជាប់ឆ្នោត”។
“យើងអំពាវនាវឱ្យរបបនេះបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ដោះលែងអ្នកដែលពួកគេត្រូវបានឃុំឃាំងដោយអយុត្តិធម៌ និងអនុញ្ញាតឱ្យមានការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី ស្របតាមការចង់បានរបស់ប្រជាជនភូមា”។