សហរដ្ឋអាម៉េរិកបាននាំយកយន្តហោះចម្បាំង F-35 ដែលជាយន្តហោះទំនើបបំផុតរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាលើកដំបូងក្នុងសប្តាហ៍នេះ រួមជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក F-16, Super Hornets និង B-1B ខណៈដែលក្រុងវ៉ាស៊ីនតោនកំពុងចង់ចែចង់ឥណ្ឌាឱ្យចេញឆ្ងាយពីការផ្គត់ផ្គង់របស់រុស្ស៊ី។
គួររំលឹកដែរថាឥណ្ឌាគ្រោងនឹងធ្វើទំនើបកម្មកងយន្តហោះចម្បាំងសម័យសូវៀតដ៏ធំរបស់ខ្លួន ដើម្បីបង្កើនអំណាចផ្លូវអាកាស ប៉ុន្តែពេលនេះកំពុងមានការព្រួយបារម្ភជាខ្លាំងដោយសារការពន្យារពេលផ្គត់ផ្គង់របស់រុស្ស៊ី ជុំវិញវិបត្តិសង្គ្រាមអ៊ុយក្រែន ព្រមទាំងប្រឈមមុខនឹងសម្ពាធពីលោកខាងលិចដែលកំពុងបង្ខំឱ្យប្រទេសនេះឃ្លាតឆ្ងាយពីទីក្រុងមូស្គូ។
ប្រភព៖ RT
By Chanratanak