សន្និបាតបព្វជិតអាហ្វហ្គានីស្ថាន Afghan clerics ជំរុញឲ្យមានការទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយក្រុមតាលីបង់!!
Breaking News

សន្និបាតរយៈពេលបីថ្ងៃនៃបព្វជិតឥស្លាម និងអ្នកចាស់ព្រឹទ្ធាចារ្យនៅក្នុងរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថានបានបិទបញ្ចប់កាលពីថ្ងៃសៅរ៍កន្លងមកនេះ ជាមួយនឹងការសន្យាគាំទ្រក្រុមតាលីបង់ ហើយពួកគេបានអំពាវនាវឲ្យសហគមន៍អន្តរជាតិទទួលស្គាល់លើរដ្ឋាភិបាលមួយនេះផងដែរ ។

កិច្ចប្រជុំនៅទីក្រុងកាប៊ុលនេះ ត្រូវបានរៀបចំឡើងតាមរយៈកម្មវិធី Loya Jirgas របស់ប្រទេសអាហ្វហ្គានីស្ថាន ដែលជាក្រុមប្រឹក្សានៃពួកព្រឹទ្ធាចារ្យ មេដឹកនាំ និងឥស្សរជនលេចធ្លោ ដែលមានបំណងចង់ដោះស្រាយបញ្ហានយោបាយអាហ្វហ្គានីស្ថាន ។

ប៉ុន្តែអ្នកចូលរួមភាគច្រើនលើសលប់ជាងគេនោះគឺ មន្ត្រីតាលីបង់ និងអ្នកគាំទ្រ ដែលភាគច្រើនក្នុងនោះគឺជាបព្វជិតឥស្លាម រីឯស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យចូលរួមនោះទេ ដែលផ្ទុយពីកម្មវិធី Loya Jirga កាលពីលើកមុន(លើកចុងក្រោយ) ដែលបានធ្វើឡើងក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុនដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ។

ប្រភព ៖​ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *