វិមានក្រឹមឡាំងនិយាយថា តំបន់ Donbass, Kherson និង Zaporozhye នឹងក្លាយជាដែនអធិបតេយ្យភាពរបស់រុស្ស៊ី ហើយការវាយប្រហារលើតំបន់ទាំងនេះនឹងក្លាយជាវាយប្រហារដោយផ្ទាល់លើប្រទេសរុស្ស៊ី ។
លោក Dmitry Peskov បានបញ្ជាក់ថា ពិធីមួយនៅវិមានក្រឹមឡាំង ក្នុងរយៈពេលជាងពីរម៉ោងទៀតនេះនឹងឃើញតំបន់ទាំងបួនដែលត្រូវបានអនុញ្ញាតឲ្យចូលសហព័ន្ធរុស្ស៊ី ក្នុងព្រំដែននៃឆ្នាំ 2014 ។
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ការទាមទាររបស់ទីក្រុងម៉ូស្គូមិនបានផ្លាស់ប្តូរទេ ហើយប្រតិបត្តិការយោធាពិសេសនឹងនៅតែបន្ត ដោយសារទីក្រុងគៀវមិនមានឆន្ទៈក្នុងការចរចា។
លោកក៏បានបញ្ជាក់ថា រុស្ស៊ីមិនចង់ឃើញការកើតឡើងនូវសង្រ្គាមនុយក្លេអ៊ែរទេ ។
ប្រភព ៖ RT