លោក អេឡុន ម៉ាសក៍ បាននិយាយថារូបលោកនឹងស្វែងរកអ្នកដឹកនាំថ្មីសម្រាប់ Twitter
Breaking News

លោក អេឡុន ម៉ាសក៍ បាននិយាយថារូបលោកនឹងស្វែងរកអ្នកដឹកនាំថ្មីសម្រាប់ Twitter

លោក អេឡុន ម៉ាសក៍ បានលើកឡើងកាលពីថ្ងៃពុធថា គាត់រំពឹងថានឹងកាត់បន្ថយពេលវេលារបស់គាត់ពីកម្មវិធី Twitter ហើយស្វែងរកអ្នកដឹកនាំថ្មីម្នាក់ដើម្បីបើកដំណើរការក្រុមហ៊ុន social media ហើយបានបន្ថែមទៀតថា រូបលោកសង្ឃឹមថានឹងបញ្ចប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅសប្តាហ៍នេះ។

ក្រុមអ្នកវិនិយោគលើក្រុមហ៊ុន តេស្លា មានការព្រួយបារម្ភជាខ្លាំងអំពីពេលវេលាដែលលោក អេឡុន ម៉ាសក៍ បានលះបង់សម្រាប់ Twitter។

រយះពេល 2 សប្តាហ៍ដំបូងរបស់មហាសេដ្ឋីម្នាក់នេះធ្វើជាម្ចាស់កម្មវិធី Twitter ត្រូវបានកត់សម្គាល់ដោយការផ្លាស់ប្តូរនិងភាពចលាចលយ៉ាងឆាប់រហ័ស។ រូបលោកបានបណ្តេញនាយកប្រតិបត្តិមុននឹងអ្នកដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់ Twitter ចេញយ៉ាងឆាប់រហ័ស ហើយបន្ទាប់មកបានបញ្ឈប់បុគ្គលិកពាក់កណ្តាលរបស់ Twitter នៅដើមខែនេះ។

លោក អេឡុន ម៉ាសក៍បាន អ៊ីមែលទៅកាន់និយោជិក Twitter នៅព្រឹកថ្ងៃពុធ ដោយប្រាប់ថាពួកគេត្រូវតែសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍នេះថាតើពួកគេចង់នៅទីនេះបន្តដោយធ្វើការ “ រយៈពេលយូរជាមួយនឹងកម្រិតសកម្មភាពខ្ពស់ ” ឬ ទទួលយកកញ្ចប់ប្រាក់ឧបត្ថម្ភរយៈពេលបីខែ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *