កងទ័ពអ៊ុយក្រែនអះអាងថា ខ្លួនបានវាយប្រហារកងទ័ពជួរមុខរបស់រុស្ស៊ីរហូតដល់ពួកគេបានដកថយដោយជោគជ័យនៅតំបន់ Kherson ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។
កងទ័ពអ៊ុយក្រែនអះអាងថា កងកម្លាំងរបស់ខ្លួនបានវាយបកលើកងទ័ពជួរមុខរបស់រុស្ស៊ី និងបានធ្វើឱ្យពួកគេដកថយបានដោយជោគជ័យ បន្ទាប់ពីពួកគេឈរជើងនៅក្នុងតំបន់ Kherson នាពេលកន្លងមក ។ នេះគឺជាការវិត្តន៍ដ៏សំខាន់មួយក្នុងកិច្ចប្រឹងប្រែងរបស់កងទ័ពអ៊ុយក្រែនក្នុងការដណ្តើមយកទឹកដីមកវិញ និងមានបំណងក្នុងការកាត់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការស្តារកម្លាំងរបស់រុស្ស៊ីឡើងមកវិញ ។
រីឯលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី របស់អ៊ុយក្រែនឯណេះវិញ បានចេញសេចក្ដីការព្រមានថា “ប្រសិនបើអ្នកចង់រស់រានមានជីវិត ល្មមដល់ពេលហើយដែលទាហានរុស្ស៊ីរត់យករួចខ្លួន ហើយត្រឡប់ទៅផ្ទះវិញ” ។