លោក ពូទីន ផ្តល់រថយន្តថ្មីដ៏ប្រណិតមួយគ្រឿងដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន
Asia Rusia

លោក ពូទីន ផ្តល់រថយន្តថ្មីដ៏ប្រណិតមួយគ្រឿងដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផ្តល់ជាអំណោយនូវរថយន្តមួយគ្រឿង ក្នុងការទទួលស្គាល់ទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរបស់មេដឹកនាំទាំង២ ។

 

រថយន្ត​ផលិត​ឈ្មោះថា limousine Aurus ដ៏ប្រណិតរបស់រុស្សី​បង្ហាញ​នោះ​ក៏ត្រូវ​បាន​ប្រគល់​ជូន​ជំនួយការ​កំពូល​របស់​លោក គីម រួម​ទាំង​ប្អូនស្រី​របស់​លោកគឺលោកស្រី គីម យូជុង ​នៅ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ សម្រាប់ប្រើប្រាស់​ផ្ទាល់​ខ្លួន ។

 

អំណោយរបស់លោក ពូទីន ហាក់ដូចជាបំពានលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលគាំទ្រដោយទីក្រុងម៉ូស្គូ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលហាមឃាត់ការផ្គត់ផ្គង់យានជំនិះទាំងអស់ទៅកាន់ប្រទេសកូរ៉េខាងជើង។

 

លោក គីម ត្រូវបានគេជឿថាជាម្ចាស់បណ្តុំរថយន្តទំនើបៗជាច្រើន ហើយត្រូវបានគេប្រទះឃើញធ្វើដំណើរក្នុងរថយន្តទំនើបៗ រួមមាន Mercedes-Maybach S600, Rolls-Royce Phantom និង Lexus LX 570។

 

ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ទៅកាន់ភាគខាងកើត​រុស្ស៊ីក្នុងខែកញ្ញា លោក គីម បានកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរថយន្ត Limousine Aurus ​ របស់ប្រធានាធិបតី ពូទីន ហើយត្រូវបានអញ្ជើញដោយមេដឹកនាំរុស្ស៊ីឱ្យអង្គុយនៅកៅអីខាងក្រោយ ។

 

Al Jazeera

 

Leave a Reply

Your email address will not be published. Required fields are marked *