លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក នឹងជួបពិភាក្សាគ្នានៅខេត្តសៀមរាបដែលនឹងនាំឱ្យមានស្ថិរភាពក្នុងតំបន់ និងពិភពលោក
Asia China Politic

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក នឹងជួបពិភាក្សាគ្នានៅខេត្តសៀមរាបដែលនឹងនាំឱ្យមានស្ថិរភាពក្នុងតំបន់ និងពិភពលោក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចនេះ បានមានប្រសាសន៍ថា នឹងមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិនលោកឧត្តមសេនីយ៍ Wei Fenghe និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក Lloyd J. Austin III នៅខេត្តសៀមរាប ដែលនឹងនាំទៅដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

«នៅប៉ុន្មានថ្ងៃខាងមុខនេះ បើគ្មានអ្វីប្រែប្រួលទេ រដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជួបគ្នានៅសៀមរាប ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិលើកទី១ នៅមរតកតេជោ ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។

ប្រភព ៖ AKP News

Leave a Reply

Your email address will not be published. Required fields are marked *