អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងមិនបន្តការចូលរួមក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិកទេ រហូតដល់ទីក្រុងវ៉ាស៊ីនតោនស្តាប់ជំហររបស់ទីក្រុងម៉ូស្គូ ។
ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីសប្តាហ៍មុន បានផ្តល់ការព្រមានដល់លោកខាងលិចអំពីសង្រ្គាមនៅអ៊ុយក្រែន និងបានប្រកាសពីការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញានេះ បន្ទាប់ពីបានចោទប្រកាន់លោកខាងលិចថា បានចូលរួមដោយផ្ទាល់ក្នុងការប៉ុនប៉ងវាយប្រហារមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្ររបស់ខ្លួន ។
លោក Peskov បានប្រាប់កាសែត Izvestia ប្រចាំថ្ងៃនៅក្នុងបទសម្ភាសន៍មួយថា “អាកប្បកិរិយារបស់សម្ពន្ធមិត្តលោកខាងលិចទៅកាន់ទីក្រុងម៉ូស្គូ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិកត្រូវការផ្លាស់ប្តូរ ។
លោកបានបន្ថែមថា៖ «សន្តិសុខរបស់ប្រទេសមួយមិនអាចធានាបានដោយចំណាយលើសុវត្ថិភាពរបស់ប្រទេសមួយទៀតនោះទេ ។
លោកបាននិយាយថា ណាតូ ដោយបំពាក់អាវុធដល់អ៊ុយក្រែន “ដើរតួនាទីជាប្លុកតែមួយ លែងជាគូប្រជែងតាមលក្ខខណ្ឌរបស់យើងហើយ ប៉ុន្តែជាសត្រូវ”។
ប្រភព ៖ Reuters
By Suon Visal