ប្រជាជាតិអាស៊ីអាគ្នេយ៍នេះបានធ្លាក់ចូលទៅក្នុងភាពចលាចល ហើយសេដ្ឋកិច្ចរបស់ខ្លួនកំពុងស្ថិតក្នុងភាពរអាក់រអួលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ 2021 ដែលបានទម្លាក់រដ្ឋាភិបាលស៊ិវិលរបស់លោកស្រី Aung San Suu Kyi ។
យោធាបានចោទប្រកាន់រដ្ឋាភិបាលលោកស្រីពីការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងច្រើនក្នុងអំឡុងពេលបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ឈ្នះភ្លូកទឹកភ្លូកដី ទោះបីអ្នកសង្កេតការណ៍អន្តរជាតិបាននិយាយថា ការបោះឆ្នោតមានភាពសេរី និងយុត្តិធម៌ក៏ដោយ។
គណៈកម្មាធិការបោះឆ្នោតរបស់របបយោធាបាននិយាយកាលពីថ្ងៃសុក្រថា គណបក្សនយោបាយដែលបានចុះបញ្ជីចំនួន 92 របស់ប្រទេសនឹងត្រូវសុំការអនុញ្ញាត ប្រសិនបើពួកគេចង់ជួបជាមួយអង្គការបរទេសឬបុគ្គលមកពីក្រៅប្រទេស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន France24 ។
គណៈកម្មការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គណបក្សនយោបាយត្រូវតែគោរពច្បាប់ ។ ប្រសិនបើពួកគេមិនធ្វើដូច្នេះការចុះឈ្មោះគណបក្សរបស់ពួកគេនឹងត្រូវរំលាយ” ។
ស្ថាប័ននេះក៏បានចោទប្រកាន់ស្ថានទូតបរទេស និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោតក្នុងឆ្នាំ ២០២០ ដែលបណ្តាលឱ្យមានការក្លែងបន្លំសន្លឹកឆ្នោត ។
គណបក្សនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាជាច្រើនកំពុងតែខ្ពើមនឹងសេចក្តីសម្រេចថ្មីនេះ ។