រដ្ឋមន្រ្តីការបរទេសអាម៉េរិកធ្វើទស្សនកិច្ចនៅចិន ដើម្បីទប់ស្កាត់ការគាំទ្ររុស្ស៊ីរបស់ចិនក្នុងសង្គ្រាមនៅអ៊ុយក្រែន
China USA

រដ្ឋមន្រ្តីការបរទេសអាម៉េរិកធ្វើទស្សនកិច្ចនៅចិន ដើម្បីទប់ស្កាត់ការគាំទ្ររុស្ស៊ីរបស់ចិនក្នុងសង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានទៅដល់ប្រទេសចិនហើយនៅថ្ងៃពុធទី ២៤ មេសានេះ ដោយមានគោលបំណងសំខាន់មួយក្នុងការព្រមានទីក្រុងប៉េកាំងកុំឱ្យជួយដល់ផលិតកម្មយោធារបស់រុស្ស៊ី ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានប្រកាសពីការមកដល់របស់លោក Antony Blinken នៅទីក្រុងសៀងហៃកាលពីរសៀលថ្ងៃពុធ។

ក្រសួងការបរទេសអាម៉េរិកបាននិយាយពីមុនថា លោកនឹងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃ ដោយជួបជាមួយមន្ត្រីនៅទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង ។ លើកចុងក្រោយដែល Blinken នៅទីក្រុងប៉េកាំងក្នុងខែមិថុនា ឆ្នាំ ២០២៣ គាត់បានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយថា ប្រធានបទដែលលោក Blinken នឹងពិភាក្សារួមមាន “វិបត្តិនៅមជ្ឈិមបូព៌ា សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បញ្ហាច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង”។

លោក Blinken នឹងបង្ហាញ ការព្រួយបារម្ភអំពីការគាំទ្ររបស់ចិនសម្រាប់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី តាមរយៈការផ្ទេរសម្ភារៈបច្ចេកវិទ្យា និងសមាសធាតុសព្វាវុធពីអាជីវកម្មនៅក្នុងប្រទេសចិន ដើម្បីឲ្យរុស្ស៊ីកំពុងបង្កើនការផលិតយោធារបស់ខ្លួន ។

ដំណើរទស្សនកិច្ចរបស់លោក Blinken កើតឡើងមួយថ្ងៃក្រោយព្រឹទ្ធសភាអាម៉េរិកច្បាប់ថវិកាដែលនឹងផ្ដល់ជំនួយយោធា 8 ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិននៅតៃវ៉ាន់ និងឥណ្ឌូប៉ាស៊ីហ្វិក និងច្បាប់បង្ខំឲ្យក្រុមហ៊ុន ByteDance របស់ចិនលក់ TikTok ប្រសិនបើមិនចង់ត្រូវបានបិទនៅអាម៉េរិក ។

AP 

Leave a Reply

Your email address will not be published. Required fields are marked *