រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Antony Blinken បានពិភាក្សាអំពីទំនាក់ទំនងរវាងអាម៉េរិក និងចិនក្នុងការសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិនថ្មី
China USA

រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Antony Blinken បានពិភាក្សាអំពីទំនាក់ទំនងរវាងអាម៉េរិក និងចិនក្នុងការសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិនថ្មី

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បាននិយាយថា កាលពីថ្ងៃអាទិត្យលោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសចិនថ្មីលោក Qin Gang ដែលត្រូវបានតែងតាំងកាលពីសប្តាហ៍មុន

នៅលើ Twitter លោក Blinken បាននិយាយថាលោកបានពិភាក្សាអំពីទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន និងការខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងបើកចំហនៅក្នុងការហៅទូរស័ព្ទជាមួយលោក Qin ។

កាលពីថ្ងៃសុក្រ ប្រទេសចិនបានតែងតាំងលោក Qin Gang ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសហរដ្ឋអាម៉េរិក និងជាជំនួយការដ៏គួរឱ្យទុកចិត្តរបស់ប្រធានាធិបតី ស៊ី ជីនពីង ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកំពុងស្វែងរកស្ថិរភាពទំនាក់ទំនងដ៏រឹងមាំ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសចិនថ្ងៃចន្ទនេះ ក្រសួងការបរទេសចិនបាននិយាយថា លោក Qin Gang និយាយលាទៅកាន់លោក Blinken ក្នុងអំឡុងពេលការហៅទូរស័ព្ទនេះ ខណៈដែលបានបន្ថែមថា លោកទន្ទឹងរង់ចាំការរក្សាទំនាក់ទំនងការងារជិតស្និទ្ធជាមួយលោក Blinken និងការលើកកម្ពស់ទំនាក់ទំនងចិន-អាម៉េរិក ។

ប្រភព ៖​ Reuters

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *