រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ទីក្រុងវ៉ាស៊ីនតោន ចង់បានទំនាក់ទំនងដ៏រឹងមាំ និងវិជ្ជមានរវាងប្រទេសទាំងពីរ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
សហរដ្ឋអាមëរិក និងកម្ពុជាមានទំនាក់ទំនងមិនសូវល្អទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីក្រុងវ៉ាស៊ីនតោនបានរិះគន់យ៉ាងចាស់ដៃចំពោះការបង្រ្កាបជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើក្រុមប្រឆាំងនយោបាយរបស់គាត់ និងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះការចូលរួមរបស់គាត់ជាមួយនឹងយោធារបស់ប្រទេសចិន ។