លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក បានថ្លែងអរគុណដល់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី ដែលបានគាំទ្រដល់ស្លាបខាងកើតរបស់ណាតូជាមួយគ្នា “ការគាំទ្រយ៉ាងធំធេងចំពោះវិស័យសន្តិសុខអន្តរជាតិ” ។
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអ៊ីតាលី Lorenzo Guerini និងលោក Austin ព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការគ្នាកាន់តែជិតស្និត “ជាក់ស្ដែងគឺនៅក្នុងពេលមានហានីភ័យទាំងនេះ ដែលវាបានដកពិសោធន៍អំពីសារ:សំខាន់នៃទំនាក់ទំនងឆ្លងដែនសមុទ្រអាត្លង់ទិច” ។
យោងទៅតាមសេចក្ដីថ្លែងការណ៍មន្ទីរបញ្ចកោណ ភាគីប្រទេសទាំងពីរបានជជែកគ្នាអំពី “អាម៉េរិក និងអ៊ីតាលីនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការពារតំបន់អាហ្វ្រិកផងដែរ” ។
ប្រភព ៖ U.S. Department of Defense