ទីបញ្ជាការយោធាភាគខាងត្បូងរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមការវាយលុកប្រឆាំងនឹងរុស្ស៊ីដែលរង់ចាំជាយូរមកហើយនៅភាគខាងត្បូងរបស់ប្រទេសនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ទូរទស្សន៍អ៊ុយក្រែន Suspilne បានដកស្រង់សម្តីអ្នកនាំពាក្យបញ្ជាការភាគខាងត្បូងលោកស្រី Natalia Humeniuk ថា “ថ្ងៃនេះយើងបានចាប់ផ្តើមសកម្មភាពវាយលុកក្នុងទិសដៅផ្សេងៗគ្នា រួមទាំងនៅក្នុងតំបន់ Kherson” ។