យោធាតៃវ៉ាន់រកឃើញបំណែកបាឡុងអាចជារបស់ចិននៅលើកោះដាច់ស្រយាលមួយ
Asia

យោធាតៃវ៉ាន់រកឃើញបំណែកបាឡុងអាចជារបស់ចិននៅលើកោះដាច់ស្រយាលមួយ

យោធាតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញបំណែកបាឡុងអាកាសធាតុដែលធ្លាក់ទំនងជាមកពីប្រទេសចិននៅលើកោះដាច់ស្រយាលមួយ និងទីតាំងយុទ្ធសាស្ត្រក្បែរឆ្នេរសមុទ្រចិន ចំពេលមានជម្លោះរវាងចិន និងសហរដ្ឋអាម៉េរិកជុំវិញការបាញ់បាឡុងចារកម្មនេះ ។

តៃវ៉ាន់ដែលទាមទារដោយចិនថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីការកើនឡើងការយាយីដោយកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងប៉េកាំងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ រួមទាំងយន្តហោះចម្បាំងដែលហោះហើរនៅជិតកោះនេះ និងយន្តហោះគ្មានមនុស្សបើកដែលបន្លឺសំឡេងនៅជិតកោះតូចៗនៅឯនាយសមុទ្រ។

កងទ័ពរបស់តៃវ៉ាន់បាននិយាយថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងកម្លាំងរបស់ខ្លួននៅលើកោះ Dongyin ដែលជាផ្នែកនៃប្រជុំកោះ Matsu គ្រប់គ្រងដោយតៃវ៉ាន់ នៅឯឆ្នេរសមុទ្រ Fuzhou របស់ប្រទេសចិន បានសង្កេតឃើញវត្ថុមិនស្គាល់មួយបានធ្លាក់ពីលើមេឃ បន្ទាប់មកបានរកឃើញសំណល់នៃបាឡុងនៅលើទីតាំងហាត់បាញ់មួយ ។ វត្ថុរាងស្វ៊ែរនេះមានអង្កត់ផ្ចិតប្រហែល ១ ម៉ែត្រ ជាមួយនឹងប្រអប់ឧបករណ៍ដែលមានសញ្ញាអក្សរចិន ដែលប្រើនៅក្នុងប្រទេសចិន ប៉ុន្តែមិនមែនតៃវ៉ាន់ និងពាក្យថា Taiyuan Radio No. 1 Factory Co., Ltd. ដែលជា ឧបករណ៍បញ្ចេញសំឡេងបរិយាកាសឌីជីថល GTS13 និង ឧបករណ៍ឧតុនិយម ។

ប្រភព៖ RT

By Soun Visal & Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *