យានរុករកឋានព្រះចន្ទរបស់ឥណ្ឌា រកឃើញភ័ស្តុតាងទី ១ នៃការរញ្ជួយដីនៅលើព្រះចន្ទ ក្រោយខកខានអស់រយៈពេលជាច្រើនទសវត្សរ៍
Technology

យានរុករកឋានព្រះចន្ទរបស់ឥណ្ឌា រកឃើញភ័ស្តុតាងទី ១ នៃការរញ្ជួយដីនៅលើព្រះចន្ទ ក្រោយខកខានអស់រយៈពេលជាច្រើនទសវត្សរ៍

យានរុករកឋានព្រះច័ន្ទរបស់ប្រទេសឥណ្ឌា ប្រហែលជាទើបតែរកឃើញភស្តុតាងដំបូងនៃ “រញ្ជួយព្រះច័ន្ទ” ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។

ឧបករណ៍សម្រាប់ស្ទង់សកម្មភាពរញ្ជួយដីលើឋានព្រះចន្ទ (ILSA) ដែលភ្ជាប់ទៅនឹងយានចុះចត Vikram បានរកឃើញសកម្មភាពរញ្ជួយនៅលើផ្ទៃព្រះច័ន្ទកាលពីថ្ងៃទី ២៦ ខែសីហា ។ Vikram បានចុះចតនៅលើប៉ូលខាងត្បូងរបស់ព្រះច័ន្ទនៅថ្ងៃទី ២៣ ខែសីហា ជាផ្នែកមួយនៃបេសកកម្ម Chandrayaan-3 ដែលជាបេសកកម្មដំបូងរបស់ប្រទេសឥណ្ឌាដែលបញ្ជូនយានទៅចុះចតលើផ្ទៃព្រះច័ន្ទ ។

ប្រសិនបើវាត្រូវបានបញ្ជាក់ថាជា រញ្ជួយព្រះចន្ទពិតមែន ​ អាចផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវការយល់ដឹងដ៏កម្រមួយ ទៅលើការរញ្ជួយដ៏អាថ៌កំបាំងនៅលើឋានព្រះចន្ទ ។ បេសកកម្មលើឋានព្រះចន្ទរបស់អាប៉ូឡូនៅចន្លោះឆ្នាំ ១៩៦៩ និង ១៩៧៧ បានរកឃើញសកម្មភាពរញ្ជួយដីនៅលើព្រះចន្ទជាលើកដំបូង​ ។

Space

Leave a Reply

Your email address will not be published. Required fields are marked *