រដ្ឋាភិបាលតៃវ៉ាន់ក្នុងសប្តាហ៍នេះ បានអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចរបស់មន្ត្រីចិនចំនួនប្រាំមួយរូប ដែលដឹកនាំដោយលោក Liu Xiaodong អនុប្រធានការិយាល័យកិច្ចការចិនតៃវ៉ាន់ នៃទីក្រុងសៀងហៃ ដើម្បីចូលរួម ព្រឹត្តិការណ៍វប្បធម៌នៅទីក្រុងតៃប៉ិ តាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុង ។
លោក Liu ដែលមកដល់អាកាសយានដ្ឋាន Songshan នៃទីក្រុងតៃប៉ិ មិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទេ ហើយក្រុមរបស់គាត់ត្រូវបាននាំចូលទៅក្នុងឡានដែលស្ថិតក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ។
ប្រភព ៖ Reuters
By Suon Visal