មន្ត្រីកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានស្នើប្រាក់ចំនួន 375,000 ដុល្លារអាម៉េរិក ដើម្បីដោះលែងកប៉ាល់ដឹកប្រេងដែលពួកគេបានឃាត់ទុកកាលពីសប្តាហ៍មុន ដោយសារនាវានោះបានបោះយុថ្កាដោយខុសច្បាប់នៅក្នុងដែនទឹកឥណ្ឌូនេស៊ី ក្បែរប្រទេសសិង្ហបុរី មនុស្សពីរនាក់ដែលពាក់ព័ន្ធនឹងការចរចាលើការបង់ប្រាក់ក្រៅផ្លូវការនេះ បាននិយាយថា
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីបណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ពីការឃាត់ទុកនូវនាវាជាច្រើនគ្រឿងស្រដៀងគ្នានេះកាលពីឆ្នាំមុន ។ នៅក្នុងករណីទាំងនោះ ម្ចាស់កប៉ាល់បានបង់ប្រាក់ក្រៅផ្លូវការប្រហែល 300,000 ដុល្លារអាម៉េរិកក្នុងម្នាក់ ។
ប្រភព ៖
South China Morning Post