មនុស្សម្នាក់ត្រូវបានស្លាប់ខណៈពេលដែលពួកតាលីបង់ចាប់ចំណាប់ខ្មាំងនៅភាគខាងជើងប្រទេសប៉ាគីស្ថាន
Editorial World

មនុស្សម្នាក់ត្រូវបានស្លាប់ខណៈពេលដែលពួកតាលីបង់ចាប់ចំណាប់ខ្មាំងនៅភាគខាងជើងប្រទេសប៉ាគីស្ថាន

យ៉ាងហោចណាស់ប៉ូលិសម្នាក់ត្រូវបានស្លាប់និងមនុស្សជាច្រើនទៀតរងរបួសនៅពេលដៃលពួកតាលីបង់វាយប្រហារមកលើមជ្ឈមណ្ឌលប្រឆាំងភរវកម្មនិងចាប់យកមនុស្សមួយចំនួនដែលកើតឡើងនៅក្នុងស្រុកបាននូវខេត្តKhyber Phakhtunkhwa ប្រទេសប៉ាគីស្ថាន។

អ្នកវាយប្រហារម្នាក់ត្រូវបានចាប់ខ្លួនបាននិងត្រូវបានសួរចម្លើយនៅក្នុងប៉ុស្តិ៍ប៉ូលិសនៃដេប៉ាតេម៉ង់ប្រឆាំងភេរវកម្មនៅក្នុងបន្ទាយនៅថ្ងៃអាទិត្យគាត់បានចាប់បាន AK-47 ពីប៉ូលិសហើយបានចាប់ផ្តើមបាញ់រះ។ បន្ទាប់មកគាត់បានដោះលែងជនសង្ស័យដែលនៅក្នុងអគារដោយបានគ្រប់គ្រងបរិវេណនៃអគារនោះ។ ពួកគេក៏បានចាប់ប៉ូលិសជាច្រើនធ្វើជាចំណាត់ខ្មាំងផងដែរ

ស្ថានការណ៍នេះបានតានតឹងអស់រយៈពេល១៧ម៉ោងក្រោយពេលទាហានបានបន្តធ្វើប្រតិបត្តិការនេះ។ សាកសពប៉ូលិសម្នាក់ដែលត្រូវបានបាញ់សម្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ផងដែរ។ លោក Akraham Khan Durrani អតីតមន្ត្រីអភិបាលខេត្តនិងអភិបាលខេត្តលោក Malik Shan Muhammadបានទៅដល់ទីក្រុងបាននូវដើម្បីចាប់ផ្តើមការចរចាជាមួយសកម្មជន។ ដោយពួកអ្នកវាយប្រហារបានទាមទារឱ្យមន្ត្រីទាហានផ្តល់ឧទ្ធម្ភាគចក្រមួយទៅពួកគេដើម្បីទៅដល់ប្រទេសអាហ្វហ្គានីស្ថាន។

ប្រភព៖

India Time News

Leave a Reply

Your email address will not be published. Required fields are marked *