មនុស្សជាង ១ ពាន់លាននាក់នៅលើពិភពលោកកំពុងរស់នៅជាមួយភាពធាត់ក្នុងឆ្នាំ ២០២៤នេះ
World

មនុស្សជាង ១ ពាន់លាននាក់នៅលើពិភពលោកកំពុងរស់នៅជាមួយភាពធាត់ក្នុងឆ្នាំ ២០២៤នេះ

មនុស្សជាង ១ពាន់លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយនឹងជំងឺធាត់ ដែលជាលក្ខខណ្ឌមួយដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន នេះបើយោងតាមការប៉ាន់ស្មានថ្មីៗពីអង្គការសុខភាពពិភពលោក (WHO) និងក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ។

ភាពធាត់គឺកើតមានច្រើនណាស់ បានកើតឡើងក្នុងប្រទេសភាគច្រើន រួមទាំងប្រទេសដែលមានចំណូលទាប និងមធ្យមជាច្រើនដែលធ្លាប់ជួបបញ្ហាកង្វះអាហារូបត្ថម្ភពីមុនមក។

អត្រានៃការធាត់សម្រាប់មនុស្សពេញវ័យកើនឡើងទ្វេដងក្នុងចន្លោះឆ្នាំ ១៩៩០ និង ២០២២ ហើយច្រើនជាងបួនដងក្នុងចំណោមកុមារ និងក្មេងជំទង់ដែលមានអាយុពី ៥ ទៅ ១៩ ឆ្នាំ។

ក្នុងរយៈពេលដូចគ្នានេះ សមាមាត្រនៃក្មេងស្រី ក្មេងប្រុស និងមនុស្សពេញវ័យដែលត្រូវបានចាត់ទុកថាមានទម្ងន់មិនគ្រប់បានធ្លាក់ចុះផងដែរ ។ ការមានទម្ងន់មិនគ្រប់អាចប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍរបស់កុមារ ហើយស្ថានភាពធ្ងន់ធ្ងរបំផុតរបស់វាអាចធ្វើឱ្យមនុស្សស្រេកឃ្លានរហូតដល់ស្លាប់ ។

មនុស្សធាត់ក៏ប្រឈមនឹងហានិភ័យនៃការស្លាប់មុនអាយុ និងពិការភាព ដោយសារពួកគេងាយនឹងកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងតម្រងនោម និងស្ថានភាពសុខភាពធ្ងន់ធ្ងរមួយចំនួនទៀត ។

 

CNN

Leave a Reply

Your email address will not be published. Required fields are marked *