អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា ផ្ទះរបស់គាត់នៅរដ្ឋផ្លរីដា ត្រូវបាន “វាយឆ្មក់” ដោយ ភ្នាក់ងារ FBI ហើយភ្នាក់ងារទាំងនោះបានបើកទូរសុវត្ថិភាពក្នុងផ្ទះរបស់លោក នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC ។
លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះរបស់គាត់នៅឆ្នេរ Palm Beach ត្រូវបាន “កាន់កាប់ដោយក្រុមភ្នាក់ងារ FBI ” ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ការវាយឆ្មក់នេះជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការគ្រប់គ្រងឯកសារផ្លូវការរបស់លោក Trump។
យោងតាមសារព័ត៌មាន CBS News លោក Trump ស្ថិតនៅក្នុងអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក នៅពេលមានការវាយឆ្មក់រាយការណ៍កាលពីថ្ងៃចន្ទ ។
លោកបាននិយាយថា ការវាយប្រហារបែបនេះអាចកើតឡើងតែក្នុងប្រទេសដែលពុករលួយតែប៉ុណ្ណោះ ប៉ុន្តែ គួរឲ្យស្តាយ ដែលពេលនេះអាម៉េរិកបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ ដែលមានអំពើពុករលួយក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ។
លោក Trump បាននិយាយថាវាស្មើនឹង ការប្រព្រឹត្តខុសរបស់ព្រះរាជអាជ្ញា ដើម្បីរារាំងគាត់មិនឲ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតម្ដងទៀត ។
FBIបាននិយាយថា ខ្លួនបានរកឃើញឯកសារចំនួន 15 ប្រអប់ពីក្នុងផ្ទះរបស់លោក Trump ។