ព្យុះទីហ្វុង Koinu បោកបក់កាត់តៃវ៉ាន់ ដោយបង្កភ្លៀងធ្លាក់ និងខ្យល់បោកបកខ្លាំងដោយបណ្ដាលឲ្យមនុស្សម្នាក់់ស្លាប់
China Climate

ព្យុះទីហ្វុង Koinu បោកបក់កាត់តៃវ៉ាន់ ដោយបង្កភ្លៀងធ្លាក់ និងខ្យល់បោកបកខ្លាំងដោយបណ្ដាលឲ្យមនុស្សម្នាក់់ស្លាប់

ព្យុះទីហ្វុង Koinu បានបោកបក់កាត់ភាគខាងត្បូងកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សម្នាក់ របួស ៣០៤ នាក់ និងបណ្តាលឱ្យមានការខូចខាតក្នុងតំបន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបានបង្ខំមនុស្សរាប់លាននាក់នៅក្នុងទីក្រុងជាច្រើនខកខានធ្វើការងារ និងមិនបានទៅសាលារៀន។

Koinu ដែលមានន័យថា “កូនឆ្កែ” ជាភាសាជប៉ុន បានបោកបក់លើឧបទ្វីប Hengchun របស់តៃវ៉ាន់ ជាព្យុះទីហ្វុងប្រភេទទី ៤ ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់ ២៥២ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែវាបានចុះខ្សោយនៅពេលដែលវាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយឆ្ពោះទៅខេត្តក្វាងទុងរបស់ប្រទេសចិន។

ព្យុះទីហ្វុងនេះបានរំកិលចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងបន្តដល់ថ្ងៃសុក្រ នៅភាគខាងត្បូង និងខាងកើតរបស់កោះនេះ ។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់បានរាយការណ៍ថាមានមនុស្សស្លាប់ម្នាក់ដោយសារការប៉ះទង្គិចដោយកញ្ចក់ហោះនៅកណ្តាលទីក្រុង Taichung និង ៣០៤ នាក់បានរងរបួសនៅទូទាំងកោះ ព្រមទាំងការខូចខាតអគារមួយចំនួន និងដើមឈើដួលរលំផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *