ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃនេះថា ព្យុះទីហ្វុង Hinnamnor បានបោកបក់ចូលមកកាន់ខេត្តអូគីណាវ៉ា ភាគខាងត្បូងនៃប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ នេះគឺជាព្យុះទី11 ហើយដែលបានបោកបក់មកកាន់ប្រទេសជប៉ុននៃរដូវកាលក្នុងឆ្នាំនេះ ។ ព្យុះនេះបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ដែលជាហេតុប៉ះពាល់ដល់ប្រជាពលរដ្ឋជប៉ុនជាង 3,000គ្រួសារនៅលើកោះ Miyakojima និងកោះ Ishigaki ។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសចិនបានបង្កើនវិធានការក្នុងការទប់ទល់ទៅនឹងកម្រិតទឹកជំនន់ និងព្យុះទីហ្វុងជាបន្ទាន់ផងដែរ ។ ចាប់តាំងពីថ្ងៃសៅរ៍កាលពីម្សិលមិញ ព្យុះទីហ្វុង Hinnamnor បានរំកិលមកជិតឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ក្នុងល្បឿនដ៏លឿន ។