ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីរបស់រដ្ឋបាលតំបន់ ថា ឃ្លាំងអាវុធមួយបានផ្ទុះនៅភាគខាងជើងតំបន់គ្រីមៀរ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គ្មានអ្នកស្លាប់និងរបួស នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវនៅក្នុង Mayskoye នោះទេ ។ នៅព្រឹកថ្ងៃអង្គារ សារព័ត៌មានរុស្ស៊ី RIA ក៏បានរាយការណ៍ថាមានអគ្គីភ័យនៅស្ថានីយបំប្លែងនៅជិតទីក្រុង Dzhankoi ក្នុងតំបន់គ្រីមៀរ ។
គ្រីមៀរដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីឆ្នាំ ២០១៤ ដែលសូម្បីតែពិភពលោកភាគច្រើនទទួលស្គាល់ថាជាទឹកដីអ៊ុយក្រែនគឺជាទីតាំងសំខាន់សម្រាប់យុទ្ធនាការយោធារុស្ស៊ីដែលបានចាប់ផ្ដើមនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។
អ៊ុយក្រែនមិនបានបញ្ជាក់ជាផ្លូវការឬបដិសេធការទទួលខុសត្រូវចំពោះការផ្ទុះដែលបានរាយការណ៍នៅគ្រីមៀរក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទេ ។