ទោះបីជាក្រុមហ៊ុននៅអឺរ៉ុប អាម៉េរិកខាងជើង និងជប៉ុននាំគ្នាដកក្រុមហ៊ុនរបស់ខ្លួនចេញពីប្រទេសរុស្សីព្រោះតែទង្វើដែលរុស្ស៊ីធ្វើដាក់ប្រទេសអ៊ុយក្រែនក៏ដោយ ក៏អ្នកប្រើប្រាស់របស់រុស្ស៊ីទទួលរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ។
ភាគច្រើននៃទំនិញដែលនាំចូលក្នុងប្រទេសរុស្សុីមួយចំនួនធំមិនពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទេ ហើយការនាំចូលទំនិញទាំងនោះគឺស្របច្បាប់ទៀត ដោយទីក្រុងម៉ូស្គូរីករាយនឹងអនុញ្ញាតឲ្យពួកគេនាំចូលទំនិញទាំងនោះមិនថាពួកគេប្រើប្រាស់វិធីដឹកជញ្ជូនបែបណានោះទេ គ្រាន់តែពេលវេលាដឹកជញ្ជូនអាចមានរយៈពេលយូរជាងមុន ហើយទំនិញមានតម្លៃថ្លៃជាងមុនប៉ុណ្ណោះ។
ប្រជាជនក្នុងប្រទេសរុស្សុីក៏អាចបញ្ជាទិញទំនិញពីប្រទេសក្នុងអឺរ៉ុបបានដែរ ដោយពួកគេគ្រាន់តែចំណាយលើតម្លៃជើងសារពី ១៥% ទៅ ៣០% និងចំណាយលើថ្លៃដឹកជញ្ជូនប៉ុណ្ណោះ។
ប្រភព ៖ CNA
By POV PECH