ផលិតផលម៉ាកល្បី ៗជាច្រើនបានចាកចេញពីប្រទេសរុស្ស៊ី ប៉ុន្តែទំនិញរបស់ពួកគេនៅតែងាយស្រួលរកទិញក្នុងប្រទេសរុស្ស៊ី
Business Economic Rusia

ផលិតផលម៉ាកល្បី ៗជាច្រើនបានចាកចេញពីប្រទេសរុស្ស៊ី ប៉ុន្តែទំនិញរបស់ពួកគេនៅតែងាយស្រួលរកទិញក្នុងប្រទេសរុស្ស៊ី

ទោះបីជាក្រុមហ៊ុននៅអឺរ៉ុប អាម៉េរិកខាងជើង និងជប៉ុននាំគ្នាដកក្រុមហ៊ុនរបស់ខ្លួនចេញពីប្រទេសរុស្សីព្រោះតែទង្វើដែលរុស្ស៊ីធ្វើដាក់ប្រទេសអ៊ុយក្រែនក៏ដោយ ក៏អ្នកប្រើប្រាស់របស់រុស្ស៊ីទទួលរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ។

ភាគច្រើននៃទំនិញដែលនាំចូលក្នុងប្រទេសរុស្សុីមួយចំនួនធំមិនពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទេ ហើយការនាំចូលទំនិញទាំងនោះគឺស្របច្បាប់ទៀត ដោយទីក្រុងម៉ូស្គូរីករាយនឹងអនុញ្ញាតឲ្យពួកគេនាំចូលទំនិញទាំងនោះមិនថាពួកគេប្រើប្រាស់វិធីដឹកជញ្ជូនបែបណានោះទេ គ្រាន់តែពេលវេលាដឹកជញ្ជូនអាចមានរយៈពេលយូរជាងមុន  ហើយទំនិញមានតម្លៃថ្លៃជាងមុនប៉ុណ្ណោះ។

ប្រជាជនក្នុងប្រទេសរុស្សុីក៏អាចបញ្ជាទិញទំនិញពីប្រទេសក្នុងអឺរ៉ុបបានដែរ ដោយពួកគេគ្រាន់តែចំណាយលើតម្លៃជើងសារពី ១៥% ទៅ ៣០%  និងចំណាយលើថ្លៃដឹកជញ្ជូនប៉ុណ្ណោះ។

ប្រភព ៖ CNA

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *