Asia China

ប្រមុខការទូតកំពូលចិនលោក Wang Yi នឹងធ្វើទស្សនកិច្ចមកកាន់កម្ពុជានៅសប្ដាហ៍នេះ

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារទី ១៦ មេសាថា អ្នកការទូតកំពូលរបស់ប្រទេសចិនលោក Wang Yi នឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី កម្ពុជា និងប៉ាពួញូហ្គីណេក្នុងសប្តាហ៍នេះ ។

 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ដំណើររបស់លោក Wang នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ហើយបញ្ចប់នៅថ្ងៃទី២៣ ខែមេសា។

 

រដ្ឋមន្ត្រីការបរទេសនឹងធ្វើជាប្រធានសម័យប្រជុំនៃយន្តការកិច្ចសហប្រតិបត្តិការកិច្ចសន្ទនាកម្រិតខ្ពស់ចិន-ឥណ្ឌូណេស៊ី មុននឹងបន្តធ្វើជាប្រធានកិច្ចប្រជុំចំនួនពីរនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា។ គាត់នឹងបញ្ចប់ដំណើរទេសចរណ៍នៅប៉ាពួញូហ្គីណេ​ ។

AFP

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version