ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរបស់លោកកំពុងបញ្ជាឱ្យមានការជម្លៀសប្រជាជនជាចាំបាច់ចេញពីតំបន់ Donetsk ភាគខាងកើត ដែលជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយរុស្ស៊ី នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ពេលយប់ លោក ហ្សេលេនស្គី ក៏បាននិយាយផងដែរថា មនុស្សរាប់សែននាក់នៅតែស្ថិតក្នុងតំបន់ប្រយុទ្ធក្នុងតំបន់ Donbas ដែលមានទីក្រុង Donetsk ក៏ដូចជាទីក្រុង Luhansk ចាំបាច់ត្រូវចាកចេញ ជាបន្ទាន់ ។
គាត់បាននិយាយថា “មនុស្សជាច្រើនបានចាកចេញពីតំបន់ Donetsk ឥឡូវនេះ មនុស្សតិចណាស់ដែលនឹងត្រូវកងទ័ពរុស្ស៊ីសម្លាប់” ដោយលោកបានបន្ថែមថា អ្នកស្រុកដែលបានចាកចេញនឹងទទួលបានសំណង ។