ស៊ុយអែតមិនគួររំពឹងលើការជ្រុមជ្រែងរបស់ទួរគីក្នុងការចូលក្នុងសម្ពន្ធណាតូនោះទេ នេះបើតាមសម្តីប្រធានាធិបតីលោក Tayyip Erdogan បាននិយាយកាលពីប៉ុន្មានថ្ងៃក្រោយ បន្ទាប់ពីមានការដុតគម្ពីរកូរ៉ានចម្លងនៅក្នុងការតវ៉ាក្នុងទីក្រុង Stockholm។
គួរឱ្យដឹងផងដែរថា ស៊ុយអ៊ែតបានដាក់ពាក្យស្នើសុំចូលក្នុងសម្ពន្ធមិត្តអង្គការណាតូ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានកាលពីពេលកន្លងទៅនេះ ប៉ុន្តែស៊ុយអ៊ែតត្រូវការការសម្រេចពីទួរគីដែលជាសមាជិកមួយនៃអង្គការនេះផងដែរ។ ប៉ុន្តែក្រុមបាតុករឃឺតកាលពីប៉ុន្មានខែនេះបានព្យួររូបលោក Erdogan ដោយព្រមទាំងបានដុតគម្ពីរកូរ៉ាន ដែលធ្វើឱ្យទួរគីមានការខឹងសម្បារយ៉ាងខ្លាំង ហើយបាននិយាយថា ស៊ុយអ៊ែតកុំរំពឹងថាមានការគាំទ្រពីយើងនៅក្នុងការចូលក្នុងអង្គការណាតូឱ្យសោះ។
ដោយលោកបានបន្តថា វាច្បាស់ណាស់ថាអ្នកដែលបង្កភាពអាម៉ាស់បែបនេះនៅមុខស្ថានទូតនៃប្រទេសរបស់យើងមិនអាចរំពឹងថានឹងមានសេចក្តីអនុគ្រោះណាមួយពីយើងទាក់ទងនឹងពាក្យសុំរបស់ពួកគេទៀតទេ។ គួររំលឹកផងដែរថា លោក Erdogan បានថ្កោលទោសការតវ៉ាចុងក្រោយនេះ ដែលធ្វើឡើងដោយអ្នកនយោបាយស្តាំនិយមជ្រុលមកពីគណបក្សដាណឺម៉ាក ថាជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ ។
Source : BBC
Translated by Chanratanak & Soun Visal