ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមក្នុងកិច្ចប្រជុំចិន-អារ៉ាប់
China World

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមក្នុងកិច្ចប្រជុំចិន-អារ៉ាប់

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនៈកិច្ច ២ថ្ងៃកំឡុងពេលដែលមានភាពតានតឹងខ្លាំងរវាងអាម៉េរិកនិងពីរប្រទេសដទៃទៀត ។

ការធ្វើដំណើររបស់លោក ស៊ី ជីនពីង ទីកាន់ទីក្រុង Riyadh នឹងរួមបញ្ចូលទាំងការប្រជុំកំពូល ចិន-អារ៉ាប់ និងការប្រជុំពិភាក្សា China-GCC បើយោងតាមប្រភពបួនផ្សេងគ្នា ។

យ៉ាងហោចណាស់ក៏មានថ្នាក់ដឹកនាំកំពូលអារ៉ាប់ប្រមាណជា១៤នាក់ ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រជុំកំពូល ចិន-អារ៉ាប់, បើយោងតាមទូតរបស់អារ៉ាប់ដែលបានបកស្រាយថា ការធ្វើដំណើរនេះប្រៀបបាននឹងការរក្សាទំនាក់ទំនងដ៏សំខាន់រវាងអារ៉ាប់និងចិន ។

ប្រភពដែលបានលើកឡើងនេះពួកគេបាននិយាយជាលក្ខណៈអនាមិកពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតអោយនិយាយរឿងនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយឡើយ។

ពាក្យចចាមអារ៉ាមដែលប្រធានាធិបតីចិនធ្វើទស្សនៈកិច្ចនៅប្រទេសដែលជាសម្ពន្ធមិត្តអាម៉េរិកដ៏ធំនៅមជ្ឈឹមបូព៌ានេះបានលេចលឺជាច្រើនខែមកហើយប៉ុន្តែនៅតែមិនមានការបញ្ជាក់ឱ្យច្បាស់ពីរដ្ឋាភិបាលប្រទេសទាំងពីរនេះឡើយ ។ ​

ប្រភព ៖​

CNN

Leave a Reply

Your email address will not be published. Required fields are marked *