រដ្ឋមន្ត្រីការបរទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងថ្លែងសុន្ទរកថាសន្តិភាពមួយក្នុងថ្ងៃខួបនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃសុក្រដោយដកស្រង់សម្តីអ្នកការទូតកំពូលលោក Wang Yi ។
លោក Wang Yi “បានប្រាប់ខ្ញុំថា លោក ស៊ី នឹងថ្លែងសុន្ទរកថាសន្តិភាពមួយក្នុងខួបនៃការឈ្លានពានអ៊ុយក្រែន” នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបើតាមសម្តីរដ្ឋមន្ត្រីលោក Antonio Tajani បានប្រាប់វិទ្យុអ៊ីតាលី RAI មួយថ្ងៃបន្ទាប់ពីគាត់បានជួបអ្នកការទូតកំពូលចិននៅទីក្រុងរ៉ូម។
លោក Tajani បាននិយាយថា នៅក្នុងជំនួបជាមួយលោក Wang Yi លោកបានអំពាវនាវឱ្យចិនប្រើអំណាចទាំងអស់ ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីឱ្យអង្គុយនៅតុសន្តិភាព ដើម្បីធានាឯករាជ្យភាពរបស់អ៊ុយក្រែន និងនាំសង្រ្គាមដល់ទីបញ្ចប់។
ប្រភព៖ RT
By Chanratanak