លោក Ravil Maganov ប្រធានក្រុមហ៊ុន Lukoil (LKOH.MM) ដែលជាក្រុមហ៊ុនផលិតប្រេងធំជាងគេទីពីររបស់រុស្ស៊ី បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍(១ កញ្ញា) បន្ទាប់ពីធ្លាក់ពីលើបង្អួចមន្ទីរពេទ្យក្នុងទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួនក៏បានរាយការណ៍អំពីការស្លាប់របស់លោក Maganov អាយុ 67 ឆ្នាំ ដែលជាប្រធានរបស់ Lukoil ផងដែរដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ។