ប្រតិភូរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនឹងទស្សនកិច្ចនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia របស់អ៊ុយក្រែនក្នុងសប្តាហ៍នេះ
Breaking News

ប្រតិភូរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនឹងទស្សនកិច្ចនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia របស់អ៊ុយក្រែនក្នុងសប្តាហ៍នេះ

ប្រតិភូទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងធ្វើទស្សនកិច្ចនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia របស់អ៊ុយក្រែនក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិលោក Rafael Grossi បានបង្ហោះនៅលើ Twitter របស់លោកកាលពីថ្ងៃចន្ទ ទី29 ខែសីហា ម្សិលមិញនេះថា “យើងត្រូវតែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអ៊ុយក្រែន និងអឺរ៉ុប” ។ លោកបានបន្ថែមថា លោកនឹងដឹកនាំគណៈប្រតិភូក្នុងដំណើរទស្សនកិច្ចនេះ ។

ការប្រកាសរបស់ IAEA បានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី និងភាគីក្រុមហ៊ុន Energoatom ដែលកំពុងដំណើរការក្នុងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែនមួយនេះ បានបញ្ជាក់កាលពីនៅសៅរ៍ ទី27 ខែសីហាថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhian ត្រូវបានគំរាមកំហែងដោយការបាញ់ប្រហារសឹងតែ24ម៉ោងលើ24ម៉ោងតែម្ដង ដោយភាគីនីមួយៗបានស្តីបន្ទោសគ្នាទៅវិញទៅមកលើការវាយប្រហារនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *