បុរស​ម្នាក់​បើក​ការ​បាញ់​ប្រហារ​នៅ​ការិយាល័យ​ចុះឈ្មោះ និង​ចូល​បម្រើ​យោធា​ក្នុងប្រទេសរុស្ស៊ី
Breaking News

បុរស​ម្នាក់​បើក​ការ​បាញ់​ប្រហារ​នៅ​ការិយាល័យ​ចុះឈ្មោះ និង​ចូល​បម្រើ​យោធា​ក្នុងប្រទេសរុស្ស៊ី

អភិបាលក្នុងតំបន់បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានបើកការបាញ់ប្រហារនៅឯការិយាល័យ​ចុះឈ្មោះ និង​ចូល​បម្រើ​យោធារុស្ស៊ីនៅក្នុងតំបន់ Irkutsk របស់ប្រទេសរុស្ស៊ី​ថ្ងៃចន្ទនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ខ្មាន់កាំភ្លើងដែលនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានគេមើលឃើញថាបានកំណត់អត្តសញ្ញាណខ្លួនឯងទៅមន្រ្តីប៉ូលីសថាឈ្មោះ Ruslan Zinin អាយុ 25 ឆ្នាំបានបើកការបាញ់ប្រហារនៅឯការិយាល័យចុះឈ្មោះយោធាមួយនៅក្នុងទីក្រុង Ust-Ilimsk ។ វីដេអូដាច់ដោយឡែកនៃការបាញ់ប្រហារបង្ហាញថាគាត់បាញ់យ៉ាងហោចណាស់មួយគ្រាប់នៅខាងក្នុងការិយាល័យ​ ។

អភិបាលតំបន់ Irkutsk លោក Igor Kobzev បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា ប្រធានការិយាល័យចុះឈ្មោះយោធាកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកបាញ់ប្រហារដែលត្រូវបានឃាត់ខ្លួន “នឹងត្រូវផ្តន្ទាទោសជាដាច់ខាត” ។

ការិយាល័យ​ចុះឈ្មោះ និង​ចូល​បម្រើ​យោធាមួយចំនួនត្រូវបានវាយប្រហារ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីការកេណ្ឌទ័ពបម្រុងកាលពីថ្ងៃពុធសប្តាហ៍មុន ។

Leave a Reply

Your email address will not be published. Required fields are marked *