Asia

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពីបានចាប់បោក​ក្បាល​អ្នក​ដឹក​ជញ្ជូនអាហារ​ទៅ​នឹង​កញ្ចក់​រថយន្ត ក្រោយ​ពេល​ដឹក​ស្រាឲ្យខ្លួន​យឺត

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បន្ទាប់​ពីចាប់បោក​ក្បាល​អ្នក​ដឹក​ជញ្ជូនអាហារ​ទៅ​នឹង​កញ្ចក់​រថយន្ត ក្រោយ​ពេល​ដឹក​ស្រាឲ្យខ្លួន​យឺត ។

បើតាមសាក្សី​បាននិយាយថា បុរសម្នាក់​ជាជនបរទេសម្នាក់បានទិញស្រាចំនួន១០ដប ហើយរៀបចំឲ្យអ្នកដឹកជញ្ជូនដឹក​ទៅខុនដូរបស់ខ្លួន ។

នៅពេលអ្នកដឹកជញ្ជូនមកដល់ បុរសម្នាក់​ជាជនបរទេសម្នាក់នោះផ្ទុះកំហឹងជាខ្លាំង ដោយអះអាងថា អ្នកដឹកជញ្ជូនមកយឺតប៉ុន្មាននាទី បន្ទាប់មកបានវាយប្រហារអ្នកបើកបរដឹកជញ្ជូន ដោយទាញក្បាលរបស់គាត់ទៅបោកនឹងកញ្ចក់រថយន្តនៅក្បែរនោះ ។ អ្នកដឹកជញ្ជូលរូបនោះ​បាន​រង​របួសក្បាលក្រោយពេលរងការ​វាយ​ប្រហារ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបាននាំខ្លួនបុរស និងអ្នកដឹកជញ្ជូនអាហាររូបនោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី១ ដើម្បីធ្វើការសួរនាំបន្ត ។ ក្រោយ​ពេល​សួរ​ចម្លើយ​ជន​ដៃដល់​បាន​ព្រម​ចេញ​ថ្លៃ​ខូចខាត​ទៅ​ជន​រង​គ្រោះ​ដើម្បី​បញ្ចប់​រឿង ។

ប្រភព ៖ Khmer Times

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version