World

បារាំងប្រកាសហាមមិនឲ្យស្លៀកសម្លៀកបំពាក់របស់ជនជាតិមូស្លីមចូលសាលារៀន

រដ្ឋមន្ត្រីក្រសួងអប់រំបារាំងបាននិយាយថា ប្រទេសបារាំងនឹងហាមឃាត់កុមារមិនឱ្យស្លៀកសម្លៀកបំពាក់អាបាយ៉ា(សម្លៀកបំពាក់របស់អ្នកកាន់សាសនាអ៊ីស្លាម) ដែលជាអាវរលុងវែងដែលពាក់ដោយស្ត្រីមូស្លីមមួយចំនួននៅក្នុងសាលារដ្ឋ ។ ច្បាប់នេះនឹងត្រូវបានអនុវត្តភ្លាមៗនៅពេលដែលឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ៤ ខែកញ្ញា។

ប្រទេសបារាំងមានបម្រាមយ៉ាងតឹងរ៉ឹងលើផ្លាកសញ្ញាសាសនានៅក្នុងសាលារដ្ឋ និងអគាររដ្ឋាភិបាល ដោយលើកហេតុផលថាពួកគេបំពានច្បាប់ ។

រដ្ឋមន្ត្រីក្រសួងអប់រំបារាំងលោក Gabriel Attal បានប្រាប់ទូរទស្សន៍ TF1 របស់ប្រទេសបារាំងថា “នៅពេលដែលអ្នកដើរចូលទៅក្នុងថ្នាក់រៀន អ្នកមិនគួរអាចកំណត់អត្តសញ្ញាណសាសនារបស់សិស្សបានដោយគ្រាន់តែមើលពួកគេទេ”។សាលារៀនរដ្ឋ ត្រូវលើកពីគុណតម្លៃ និងគោលការណ៍ដ៏រឹងមាំ ជាពិសេសសីលធម៌ ដូច្នេះខ្ញុំសម្រេចចិត្តហាមឃាត់មិនឲ្យមានការស្លៀករ៉ូបអាបាយ៉ាឡើយ” ។ លោក Attal បានអះអាងទៀតថា នេះមិនមែនជាការរឹតត្បិតទេ ប៉ុន្តែជាសេរីភាព សេរីភាពក្នុងការបង្កើតគំនិតរបស់អ្នក និងសីលធម៌នៅតាមរយៈសាលារៀន ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version