បញ្ជាការការពារដែនអាកាសអាម៉េរិកខាងជើងបាននិយាយថាយន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿងត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាសអាម៉េរិកខាងជើង
USA

បញ្ជាការការពារដែនអាកាសអាម៉េរិកខាងជើងបាននិយាយថាយន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿងត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាសអាម៉េរិកខាងជើង

បញ្ជាការការពារដែនអាកាសអាម៉េរិកខាងជើង (NORAD) បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងយន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿងត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាសអាម៉េរិកខាងជើង ខណៈដែលពួកគេបានហោះហើរពីលើដែនអាកាសអន្តរជាតិនៅជិតរដ្ឋអាឡាស្កា។ បញ្ជាការការពារដែនអាកាសអាម៉េរិកខាងជើង (NORAD) បាននិយាយថា នៅក្នុងឧបទ្ទវហេតុដដែលៗនេះមិនទាក់ទងទៅនឹងភាពតានតឹងនៃសង្រ្គាមនៅអ៊ុយក្រែនឡើយ។

មជ្ឈមណ្ឌលរួមគ្នាអាម៉េរិក-កាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះនៅថ្ងៃទី 14 ខែកុម្ភៈថា យន្តហោះដែលត្រូវបានគេកំណត់អត្តសញ្ញាណកាលពីថ្ងៃចន្ទ មិនបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាម៉េរិក ឬកាណាដា និងមិនបានបង្កការគំរាមកំហែងនោះទេ។ដោយពួកគេបានបន្ថែមថា ជើងហោះហើររបស់រុស្ស៊ី គឺមិនពាក់ព័ន្ធទៅនឹងភាពអាថ៌កំបាំងនៃវត្ថុតាមអាកាស ដែលបាញ់ទម្លាក់ដោយយោធាអាម៉េរិក នៅលើទឹកដីអាម៉េរិកខាងជើង ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះទេ ប៉ុន្តែព័ត៌មានលម្អិតនៅមិនទាន់ដឹងនៅឡើយ។

ពួកគេបាននិយាយថា NORAD បានប្រមើលមើលសកម្មភាពនេះ ហើយពេលនេះយន្តហោះចម្បាំង NORAD F-16 ពីរគ្រឿងបានស្ទាក់ចាប់យន្តហោះរុស្ស៊ីហើយ ។គួរឱ្យដឹងដែរថា សហរដ្ឋអាម៉េរិកក៏ធ្វើប្រតិបត្តិការតាមដានជាញឹកញាប់ដែលមិនចូលក្នុងដែនអាកាសរបស់ប្រទេសផ្សេងទៀត ហើយការហោះហើរបែបនេះជាផ្នែកទូទៅនៃប្រតិបត្តិការយោធា។សេចក្តីថ្លែងការណ៍បានបន្ថែមថា NORAD តាមដានជាប្រចាំនូវចលនាយន្តហោះបរទេស ហើយបើចាំបាច់ ពួកគេនឹងអមដំណើរយន្តហោះទាំងនោះភ្លាម។

រីឯរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុវត្តការហោះហើរជាច្រើននៅលើដែនទឹកអន្តរជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះមែន រួមទាំងនៅសមុទ្រ Bering រវាងរដ្ឋអាឡាស្កា និងរុស្ស៊ីផងដែរ។ហើយពួកគេបាននិយាយថា នាវាផ្ទុកមីស៊ីលយុទ្ធសាស្ត្រ Tu-95MS ចំនួនពីររបស់ខ្លួនបានបើកបរលើសមុទ្រ Bering អមដោយយន្តហោះចម្បាំង Su-30 ហើយថាវាបានធ្វើការហោះហើរ ទម្លាប់ ស្រដៀងគ្នានេះនៅភាគខាងជើងនៃប្រទេសន័រវែស និងលើដែនទឹកអន្តរជាតិនៅជិតភាគខាងកើតរុស្ស៊ីផងដែរ។

ប្រភព៖ RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *